បែកធ្លាយរឿងតំលៃខ្លួន លោក ព្រាប សុវត្ថិ ខ្ពស់ឡើងកប់ពពក គ្មានប៉ុស្តិ៍ទូរទស្សន៍ណាហ៊ានហៅច្រៀងនោះទេ
ភ្នំពេញ៖ អ្នកផលិតកម្មវិធីកម្សាន្តទូរទស្សន៍មួយក្នុងស្រុក បានទម្លាយរឿងតំលៃខ្លួន លោក ព្រាប សុវត្ថិ បើទោះជាមានវ័យលោកកាន់តែមានអាយុច្រើន ប៉ុន្តែ លោក ព្រាប សុវត្ថិនៅតែក្ដោបក្តាប់បានក្នុងនាមជាកំពូលតារាចម្រៀងប្រចាំប្រទេស ដ៏ល្បីក្នុងប្រទេសកម្ពុជា ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ក្នងចំណោមតារាចម្រៀងស្រុកខ្មែបើប្រៀបធៀបនឹងតារាចម្រៀងល្បីៗផ្សេងទៀត ដែលនឹកមិនស្មានដល់ ។
បើគិតទៅសម្រាប់ការឡើងច្រៀងក្នុងកម្មវិធីតន្ត្រីផ្សាយផ្ទាល់របស់ទូរទស្សន៍ម្តងៗ លោកព្រាប សុវត្ថិ មានតម្លៃខ្លួនដល់ទៅ ៣,០០០ដុល្លារ ឯណោះ ដែលតម្រូវឲ្យលោកច្រៀងប្រមាណ ៣ ទៅ ៥បទ។ ចំពោះការចេញច្រៀងតាមបណ្តាលខេត្តវិញមានចន្លោះពី ៤,៥០០ ទៅ ៥,០០០ដុល្លារ នឹងគ្រាន់តែគិតតាមខេត្តជិត នឹង ឆ្ងាយ គឺតំលៃរបស់គាត់គឺប៉ុណ្ណឹង មិនមានការចុះថ្លៃនោះ បើតាមការរាបរាប់ពីអ្នកផលិតកម្មទូរទស្សន៍ គឺគាត់បាននិយាយថា ក្រុមហ៊ុនមិនទឹកប្រាក់ចំណាយក្នុងការហៅគាត់ច្រៀងនោះទេ មានតែស្ថានីយទូរទស្សន៍ ហង្ស មាស ដែលព្រោះជាប៉ុស្ត៍របស់គាត់ផ្តាច់មុខ ក្រៅពីនឹងអត់ទេ ។
នេះជាកក្តាមួយ ដែលធ្វើទូរទសន៍ផ្សេងទៀត មានការលំបាកក្នងការអញ្ជើញលោក ព្រាប សុវត្ថិ ដោយសារតែតម្លៃខ្លួនខ្ពស់បែបនេះ ដូចទស្សនិកជនក៏កម្រឃើញតារាចម្រៀងកូន៣រូបនេះ មានមុខឡើងឆាកតន្ត្រីទូរទស្សន៍ដ៏ទៀត ក្រៅតែពីទូរទស្សន៍ហង្សមាស ដែលជាទ្រនំរឹងមាំរបស់លោក ព្រាប សុវត្ថិ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍