Connect with us

ខ្សែបម្រើ Dele Alli អាចផ្លាស់ទៅកាន់ PSG ក្រោយការមកដល់ Gareth Bale

អង់គ្លេស៖ ខ្សែបម្រើ របស់ Tottenham Hotspur គឺ Dele Alli អាចពិចារណាចាកចេញពីក្រុមរបស់លោក Jose Mourinho និងកំពុងស្ថិតក្នុងការសង្ស័យយ៉ាងខ្លាំងបន្ទាប់ពីការវិលត្រឡប់របស់ Gareth Bale។

អនាគតរបស់ខ្សែបម្រើរបស់ក្រុមមាន់ខ្នាយមាសរូបនេះ កំពុងតែមានភាពមិនប្រាកដប្រជានៅពេលដែលការប្រកួតជាមួយក្រុម Southampton កាលពីចុងសប្ដាហ៍កន្លងទៅនេះ រូបគេមិនមានឈ្មោះលេងសូម្បីជាកីឡាករបម្រុង។

យ៉ាងណាមិញ លោក Mourinho ដែលជាគ្រូបង្វឹក បានពន្យល់មុនពេលការប្រកួតជាមួយ Southampton ថាហេតុអ្វីបានជា Alli មិនបានលេង គឺដោយសារតែក្រុមរបស់លោកមានកីឡាករច្រើនពេកសម្រាប់មុខតំណែងខ្លះ ជាហេតុលោកមិនដាក់កីឡាករអង់គ្លេសរូបនេះ។ ងាកទៅកាន់ក្លិបចំណាយទឹកប្រាក់ច្រើនវិញគឺ PSG ដែលកំពុងតែខ្វះខាតកីឡាករ ក៏ចង់បាន Dele Alli ទៅចូលរួមជាមួយក្លិបដូចគ្នាផងដែរ។

សារព័ត៌មាន Sportsmail បានរាយការណ៍នៅសប្តាហ៍នេះថា Tottenham បានពិចារណានឹងដាក់ឱ្យ Dele alli លេងក្នុងការប្រកួតបន្ទាប់ស្របពេល Gareth Bale ក៏មិនទាន់ជាពីរបួសដូចគ្នាក្នុងការវិលត្រឡប់មកកាន់ក្លិបចាស់វិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម