ក្លិប Wolves ឈានដល់លក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការនាំយក Nelson Semedo ពី FC Barcelona
អង់គ្លេស៖ ក្រុមចចកខ្មៅ Wolves កាន់តែខិតជិតឈានដល់ក្នុងការចុះកុងត្រាយកខ្សែការពារស្លាបស្តាំ Nelson Semedo របស់ក្លិប Barcelona ក្នុងតម្លៃ ៣៥ លានផោន សម្រាប់ជំនួស Matt Doherty ដែលចាកចេញទៅ Tottenham Hotspur ។
លោក Nuno Espirito អ្នកចាត់ការ Wolves ត្រូវបានគេរាយការណ៍ថា បានរកឃើញអ្នកជំនួស Matt Doherty ក្នុងទីផ្សារដោះដូរកីឡាករនេះ ខណៈខ្សែការពារស្តាំរបស់ Barcelona គឺ Nelson Semedo ជាទិសដៅដំបូងសម្រាប់អ្នកចាត់ការព័រទុយហ្គាល់ដូចគ្នា។
កីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករលើសតម្រូវការនៅក្លិបអ្នកមានបុណ្យ ខណៈដែលអ្នកចាត់ការថ្មីលោក Ronald Koeman បច្ចុប្បន្នកំពុងតែមានគម្រោងលក់កីឡាករមួយចំនួនចេញដែលស្ថិតនៅក្រៅជម្រើសរបស់លោក។
សូមបញ្ចាក់ដែរថា គិតមកទល់ពេលនេះ Semedo បានបង្ហាញខ្លួនចំនួន ១២៤ លើកសម្រាប់ក្រុម Barcelona ចាប់តាំងពីបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ មក ហើយប្រសិនបើកិច្ចព្រមព្រៀងផ្ទេរបានសម្រេចនោះ Nelson Semedo នឹងក្លាយកីឡាករទី ៥ របស់ក្រុមចចកខ្មៅនៅរដូវក្តៅនេះ បន្ទាប់ពីបាននាំយក Fabio Silva, Fernando Marcal, Vitor Ferreira និង Ki-Jana Hoever ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍