Connect with us

ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ អំឡុងពេល១សប្ដាហ៍

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកញ្ញានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ខណៈនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា។

ក្រសួងធនធានទឹកបន្តថា ភ្លៀងនឹងអាចបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន នៅបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល, ធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ព្រមទាំងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន នៅតំបន់មាត់សមុទ្រ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com