Connect with us

ក្រសួង ចាប់ផ្ដើមចាត់វិធានការលើទីតាំងកាត់-អ៊ុតសក់ ធ្វើក្រចក ដែលមិនមានបណ្ណអាជីវកម្ម

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការផ្អាកទីតាំងអាជីវកម្មកាត់សក់ អ៊ុតសក់ និងលម្អក្រចក ដែលមិនមានបណ្ណអាជីកម្ម ជាបណ្ដោះអាសន្ន យោងតាមសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីខែកញ្ញានេះតទៅ។

សេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អាជីវកម្មកាត់សក់ អ៊ុតសក់ និងលម្អក្រចក ត្រូវមានទីតាំងជាក់លាក់ និងត្រូវបំពេញបែបបទស្នើសុំបណ្ណអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធ្វើអាជីវកម្ម និងងាយស្រួលសម្រាប់បុគ្គលិកផ្នែកក្រោយការិយាល័យច្រកចេញចូលតែមួយ ងាយស្រួលអនុវត្តការងារ និងត្រួតពិនិត្យ។

សេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើឡើងដើម្បីប្រមូលកម្រៃសេវាសាធារណៈ ខណៈអាជីវកម្មកាត់សក់ អ៊ុតសក់ និងលម្អក្រចក មួយចំនួន មិនបានស្នើសុំបណ្ណអាជីវកម្មនៅឡើយ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com