ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកសាជាថ្មី នៅខេត្តភាគខាងត្បូងប្រទេសវៀតណាម
វៀតណាម៖ កសិដ្ឋានចិញ្ចឹមជ្រូក នៅខេត្តភាគខាងត្បូង ប្រទេសវៀតណាម ត្រូវបានអាជ្ញាធរ រកឃើញពីការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកសាជាថ្មី ដែលបណ្ដាលឱ្យជ្រូកឈឺ។
ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានមួយ ដែលមានសត្វជ្រូកប្រមាណ ២៤ក្បាល ក្នុងសង្កាត់ Phuoc Dong ក្រុង Nha Trang ខេត្ត Khanh Hoa ។ មន្ទីរកសិកម្មខេត្តភាគខាងត្បូងវៀតណាមមួយនេះ បានបញ្ជាក់ពីការរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីយកសំណាកសត្វជ្រូកចំនួន ៣ក្បាលពីកសិដ្ឋានខាងលើ ទៅធ្វើតេស្តនៅមន្ទីរពិសោធន៍។
អាជ្ញាធរវៀតណាម បានបន្តថា ម្ចាស់កសិដ្ឋានឈ្មោះ Nguyen Van Kiem មិនបានអនុវត្តតាមសេចក្ដីណែនាំទាក់ទងនឹងការការពារជំងឺឆ្លង និងបានលក់ជ្រូកឈឺ ដោយមិនបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឡើយ។ ម្ចាស់កសិដ្ឋានដដែលឱ្យដឹងទៀតថា គាត់បានទិញជ្រូកពីអ្នកលក់ម្នាក់ នៅស្រុក Cam Lam ខេត្តដដែល ដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅទីនោះ កាលពីឆ្នាំ២០១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ សត្វជ្រូកចំនួន ១៣៦០០ក្បាល ស្មើនឹង ៧៦០តោន ត្រូវបានអាជ្ញាធរវៀតណាម សម្លាប់និងបំផ្លាញចោល នៅខេត្ត Khanh Hoa នេះ៕
ប្រភព៖ Tuoitre News
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍