ខួបវ័យ ២៥ ឆ្នាំរបស់តារាសម្តែងភ្លោះ Camilla Kittifvat និង Nicole Kittivat សាមញ្ញៗត្រឹមអាហារពេលល្ងាចជុំមិត្តភ័ក្តិកាលពីយប់មិញ
ប្រទេសថៃ៖ កន្លងមក MyTV Plus ធ្លាប់បានធ្វើការចុះផ្សាយពីតារាសម្តែងភ្លោះកូនកាត់ថៃ-អាល្លឺម៉ង់ Camilla Kittivat និង Nicole Kittivat រួចមកហើយដែលអ្នកទាំង ២ បានធ្វើឱ្យទស្សនិកជនមិនអាចបែងចែកដឹងឡើងថាអ្នកណាបង អ្នកណាប្អូន ព្រោះបងប្អូនភ្លោះមួយគូនេះគឺមានមុខមាត់ដូចគ្នាខ្លាំង ស្របពេលដែលកូនភ្លោះខ្លះមានមុខមាត់ខុសគ្នាដាច់ស្រឡះ។
អ្វីដែលពិសេសសម្រាប់អ្នកទាំង ២ គឺថ្ងៃនេះជាថ្ងៃកំណើតឈានចូលវ័យ ២៥ ឆ្នាំដែលមានការចូលរួមជូនពរពីសំណាក់អ្នកគាំទ្រ មិត្តក្នុងសិល្បៈ ក៏ដូចជាមិត្តក្រៅសិល្បៈផងដែរ។
បងប្អូនភ្លោះមួយគូនេះតែងបង្ហាញក្តីស្រលាញ់ ការយកចិត្តទុកដាក់នឹងគ្នារហូតធ្វើឱ្យមនុស្សមួយចំនួនកោតស្ញប់ស្ញែងខ្លាំងតែម្តង។
ក្នុងពិធីជប់លៀងមុនថ្ងៃកាលពីយប់មិញ ទោះមិនមែនជាពិធីអធិកអធម៌ក៏ដោយ ក៏ការចូលរួមពីមិត្តភ័ក្តិមួយចំនួនហាក់មានន័យគ្រប់គ្រាន់សម្រាប់អ្នកទាំង ២ ជាមួយនឹងនំខេករូបបេះដូងបង្កប់ទៅដោយអត្ថន័យការស្រលាញ់ និងការរាប់អានដោយចេញពីចិត្ត។ តោះ កុំឱ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍