Connect with us

សារមន្ទីរ ព្រះស្រីឦសានវ័រ្មន ប្រភេទបណ្ណាល័យដែលផ្តល់ជូនសាធារណជនធ្វើការស្រាវជ្រាវ និងប្រើប្រាស់អ៊ីនធឺណិត ដោយឥតគិតថ្លៃ

ភ្នំពេញ៖ សារមន្ទីរ ព្រះស្រីឦសានវ័រ្មន គឺជាបណ្ណាល័យរបស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័ន្មដែលផ្តល់ជូនសាធារណជន ជាពិសេសសិស្សានុសិស្សនូវការសិក្សាស្រាវជ្រាវដោយឥតគិតថ្លៃជាមួយនឹងកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត រួមទាំងមានសៀវភៅជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជាជាង ២០០០ ឆ្នាំផងដែរ។

លើសពីនេះទៀត យើងក៏អាចធ្វើការសាកល្បងឆ្លើយកម្រងសំណួរ និងលេងល្បែងល្បងប្រាជ្ញាដែលអាចជំរុញដល់សុខភាពខួរក្បាលឱ្យមានការគិតបានឆាប់រហ័សទៀតផង។ គួរបញ្ជាក់ដែរថា សារមន្ទីរ ព្រះស្រីឦសានវ័រ្មន បើកដំណើរការរៀងរាល់ថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ វេលាម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច។

រីឯទីតាំងវិញគឺស្ថិតនៅកណ្តាលក្រុងភ្នំពេញតែម្តងលើវិថី ព្រះមហាក្សត្រីយានី កុសុមៈ(១០៦) អគារលេខ១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ដូចនេះ សម្រាប់ទាំងអស់គ្នា ជាពិសេសសិស្សានុសិស្សដែលចង់ស្វែងរកចំណេះដឹងប្រកបដោយភាពងាយស្រួល គឺអាចទៅធ្វើការស្រាវជ្រាវឯកសារនៅទីនោះបាន៕

ប្រភព៖ សារមន្ទីរ ព្រះស្រីឦសានវ័រ្មន

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម