លោកយាយវ័យ ១០១ ឆ្នាំដែលកំពុងទទួលបានការចាប់អារម្មណ៍លើបណ្តាញសង្គមថា អាយុវែងបានមកពីសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តល្អ
អាមេរិក៖ លោកយាយវ័យរហូតដល់ ១០១ ឆ្នាំដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងបណ្តាញសង្គមដោយសារតែលោកយាយមានវ័យច្រើនពិតមែន ប៉ុន្តែបើមើលពីសាច់ឈាម ក៏ដូចជាសុខភាពវិញហាក់មិនសមនឹងអាយុទាល់តែសោះ។
លោកយាយ អ៊ុ សាធ គឺជាអនិកជនរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរៀបរាប់ថា លោកយាយបានកើតក្នុងឆ្នាំ ១៩១៩ គិតមកទល់ពេលនេះគឺមានវ័យ ១០១ ឆ្នាំហើយ ហើយមូលហេតុដែលធ្វើឱ្យលោកយាយមានសុខភាពល្អ និងអាយុវែងបែបនេះដោយសារក្រៅពីធ្វើលំហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារសុខភាពហើយនោះ អ្វីដែលសំខាន់ជាងនេះទៀតគឺសុខភាពផ្លូវចិត្តល្អ។
ជាការពិតណាស់ កើតជាមនុស្ស មានរូបគឺតែងតែមានទុក្ខ និងមិនងាយនឹងលះបង់ចេញពីចិត្តបានដោយងាយឡើយ ដូចនេះវាអាចបង្កើតជាសម្ពាធផ្លូវចិត្តដែលអាចធ្វើឱ្យមនុស្សយើងរសាប់រសល់ គេងមិនលក់ បក់មិនល្ហើយបាន។ ប៉ុន្តែសម្រាប់លោកយាយ អ៊ុ សាធ វិញគឺអាចគ្រប់គ្រងចិត្តខ្លួនឯងបានទាំងស្រុង ដោយសារលោកយាយបានធ្វើសមាធិមុនចូលសម្រានជាប្រចាំដើម្បីឱ្យអារម្មណ៍បានស្ងប់។
គួរបញ្ជាក់ដែរថា លោកយាយមានកូនរហូតដល់ ១២ នាក់ឯណោះ ប៉ុន្តែជាអកុសលដែលពួកគេ បានស្លា ប់ក្នុងជំនាន់ខ្មែរក្រហមស្ទើរអស់ទៅហើយ ដែលបច្ចុប្បន្ននៅសល់តែម្នាក់ប៉ុណ្ណោះ។ ចង់ដឹងថា លោកយាយមានសុខភាព និងស្មារតីល្អដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)
ប្រភព៖ ភិក្ខុ គង់ ផែង
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍