ស ពទារក ដែលទើបនឹងកើតត្រូវបានស្រ្តីម្នាក់រុំថង់ខ្មៅយកទៅប្លុងចោលនៅវត្តភ្នំ
ភ្នំពេញ៖ សពទារកម្នាក់ត្រូវបានស្រ្តីម្នាក់យកទៅប្លុងចោលក្នុងធុងសំរាមនៅរង្វង់មូលវត្តភ្នំដែលបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋចោមរោមមើល។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ចំណុចរង្វង់មូល នាឡិការ វត្តភ្នំស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីម្នាក់ជាអ្នកបោសសំរាម បានឱ្យដឹងថា នៅម៉ោងប្រហែលជា ៥ព្រឹក គាត់បានឃើញនារីម្នាក់បានយួរស្បោងពណ៌ខ្មៅមកបោះចោលនៅក្នុងធុងសំរាម ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍។ លុះរហូតដល់ម៉ោង ៦ព្រឹក គាត់បោសសំរាមរួច បានប្រមូលយកសំរាមទៅបោះចោល ចាក់ក្នុងធុងសំរាម ដោយគាត់មិនអស់ចិត្ត គាត់បាន បើកមើលថង់ខ្មៅនោះ ក៏ប្រទះឃើញ ប្រអប់ពណ៌សមួយ ដែលមានសរសេរលេខបន្ទប់លេខ២០៣ ក៏ឃើញទារករុំកន្សែងនៅក្នុងប្រអប់ ទើបគាត់រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ច ចុះមកត្រួតពិនិត្យ។
ក្រោយពីទទួលបានដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះមកដល់ទីតាំងរួមជាមួយអាជ្ញាធរពាក់ពន្ធ័ ដើម្បីយកសពទារកយកបូជាតាមប្រពៃណី៕
អត្ថបទ៖ ឃឹម វិសាល
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍