Connect with us

ចម្លាក់ដ៏ស្រស់ត្រកាល នារមណីយដ្ឋាន ក្បាលស្ពាន មរតកដូនតាដែលគេជឿថាជាតំបន់ដ៏ស័ក្តិសិទ្ធិមួយ

សៀមរាប៖ ស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប ក្បាលស្ពាន ត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០ និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ។ កន្លែងនេះ មានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនោះភាគច្រើន សាងឡើងនៅសតវត្សរ៍ទី១១ ដល់ទី១៣ នៃគ្រិស្តសករាជ ដោយព្រះបាទសូរ្យវរ័្មនទី១ និងស្ថាបនារួចជាស្ថាពរ ដោយព្រះបាទឧទ័យទិត្យវរ័្មនទី២។

គេបានឆ្លាក់លិង្គជាច្រើនដែលស្នងព្រះឥសូរនៅតាមបាតស្ទឹង ចាប់ពីខាងជើងផ្នែកខាងលើនៃស្ពានថ្មធម្មជាតិចុះរហូតដល់ទឹកធ្លាក់ ដូចនេះទើបបានជាសិលាចារិកសំស្រ្កឹត ហៅទីនេះថា “សហព្រះលិង្គ១”។ មិនត្រឹមតែប៉ុណ្ណោះ ចម្លាក់ជាច្រើនកន្លែងមានរូបព្រះវិស្ណុផ្ទំនៅកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ និងព្រះព្រហ្មផុសចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។

បើក្រឡេកមើលពីចម្លាក់នីមួយៗ គឺមានភាពរស់រវើក ច្បាស់ល្អ ស្រស់ស្អាតខ្លាំងគួរឱ្យស្ញប់ស្ញែង និងពោរពេញទៅដោយអត្ថន័យថែមទៀត។ ហើយរមណីយដ្ឋាន ក្បាលស្ពាន នេះដែរក៏ជាទីកន្លែងកម្សាន្តដ៏ទាក់ទាញមួយនៅខេត្តសៀមរាបដែលបានឆក់យកបេះដូងអ្នកទេសចរច្រើនគួរសមឱ្យទៅកម្សាន្តនៅទីនោះ ដោយសារទឹកធ្លាក់ដ៏ត្រជាក់ល្ហឹម បូករួមជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលទៀតនោះ បានធ្វើឱ្យអ្នកដែលបានទៅដល់ទីនោះបាត់អស់ភាពហត់នឿយបានយ៉ាងមានប្រសិទ្ធភាព៕

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com