Connect with us

ថៃ ចេញច្បា ប់ពិន័ យអ្នកលក់អនឡាញ ដែលមិនដាក់តម្លៃលើផលិតផល

ថៃ៖ ច្បាប់ថ្មីរបស់ប្រទេសថៃ តម្រូវឱ្យអ្នកលក់អនឡាញទាំងអស់ ដាក់តម្លៃនៅលើផលិតផល នៅពេលបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ហើយអ្នកលក់ដែលមិនដាក់តម្លៃលើផលិតផល ដើម្បីទាក់ទាញឱ្យអ្នកចូលមើល ផ្ញើសំណួរទាក់ទងនឹងតម្លៃចូលក្នុងប្រអប់សារ នឹងត្រូវទទួលការពិន័យយ៉ាងធ្ងន់ធ្ងរ។

ច្បាប់ការពារអតិថិជនថ្មីនេះ ត្រូវបានប្រកាសកាលពីនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដែលពិន័យអ្នកលក់អនឡាញដែលល្មើសច្បាប់ រហូតដល់ ១ម៉ឺនបាត (៣១៧ដុល្លារអាមេរិក) ក្នុងមួយលើក។

ក្រៅពីបង្ហាញពីតម្លៃ អ្នកលក់អនឡាញ ត្រូវបង្ហាញពីកម្រៃនៃសេវាកម្ម ប្រភេទ ទំហំ និង ទម្ងន់របស់ផលិតផលនោះ នៅលើវេបសាយ ឬក៏ គណនីបណ្ដាញទំនាក់ទំនងសង្គម។ មិនតែប៉ុណ្ណោះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នៃក្រសួងពាណិជ្ជកម្មថៃ នឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកដែលរាយការណ៍និងផ្ដល់ព័ស្តុតាងដល់អាជ្ញាធរមានសមត្ថកិច្ច។ រង្វាន់លើកទឹកចិត្តនេះ នឹងត្រូវដកចេញពីទឹកប្រាក់ដែលបានពីការពិន័យ ចំនួន ២៥% ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម