Connect with us

Inter Milan ឈានដល់កិច្ចព្រមព្រៀងនាំយក ខ្សែបម្រើ Arturo Vidal ពីក្លិប Barcelona

អ៊ីតាលី៖ ក្លិប Inter Milan បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើ Arturo Vidal (អាតូរូ វីដាល) ពីក្លិប Barcelona ជាផ្លូវការ។

សារពត៌មាន Sky Sports បានចុះផ្សាយថា Inter Milan បានទិញយក កីឡាករជនជាតិឈីលីនេះ ក្នុងតម្លៃជាង ១,១លានដុល្លារប៉ុណ្ណោះ។

Vidal បានព្រមព្រៀងលេងឱ្យ Inter Milan ក្នុងកុងត្រារយៈពេល ២ឆ្នាំ គឺ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា Arturo Vidal បានចាកចេញពី Bayern Munich ទៅលេងឱ្យ Barcelona កាលពីឆ្នាំ២០១៨ ដោយរយៈពេល២រដូវកាលមកនេះ គេបង្ហាញខ្លួនឱ្យក្លិបអ្នកមានបុណ្យ ចំនួន៩៦ដង ស៊ុត១១គ្រាប់ និងជួយក្លិបឈ្នះពានរង្វាន់ La Liga ១ដង និង Spanish Super Cup ១ដង ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម