Connect with us

អ្នករៀបការនៅជប៉ុន នឹងទទួលបានជិត៦ម៉ឺនដុល្លារពីរដ្ឋាភិបាល ចាប់ពីខែមេសាឆ្នាំ២០២១

តូក្យូ៖ គូស្វាមីភរិយាថ្មី នៅក្នុងប្រទេសជប៉ុន នឹងទទួលបានទឹកប្រាក់ចំនួន ៦សែនយេន (ប្រហែល ៥៧០០០ដុល្លារអាមេរិក) ដើម្បីកសាងគ្រួសារថ្មីមួយ ចាប់ពីខែមេសា ឆ្នាំ២០២១តទៅ ក្រោមជំនួយពីគម្រោងគាំទ្រគូស្វាមីភរិយាថ្មីរបស់រដ្ឋាភិបាលជប៉ុន។

យោងតាមសារព័ត៌មាន Kyodo របស់ជប៉ុន គូស្វាមីភរិយាថ្មីថ្មោង អាចដាក់ពាក្យស្នើសុំទទួលប្រាក់ពីគម្រោងរបស់រដ្ឋាភិបាល ក្នុងករណីដែលអ្នកទាំងពីរ មានអាយុក្រោម ៤០ឆ្នាំ និងមានចំណូលរួម តិចជាង ៥,៤លានយេន។

ទីក្រុងចំនួន ១៥ភាគរយ នៅទូទាំងប្រទេសជប៉ុន បានអនុវត្តនូវគម្រោងនេះ។ កម្មវិធីនេះដែរ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញកំណើនអត្រាកំណើត ដោយសារតែប្ដីប្រពន្ធនៅជប៉ុន ភាគច្រើនយកកូនត្រឹមតែ ២នាក់។ យ៉ាងណាមិញ ទារក ចំនួន ៨៦៥០០០នាក់ បានកើតនៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៩៕

ប្រភព៖ Japan Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម