Connect with us

គ្រោះថ្នាក់ដ៏រន្ធត់មួយទៀតហើយបានកើតឡើងនៅលើផ្លូវជាតិលេខ ៤

នៅថ្ងៃ​ពុធ​ ទី០៦​ ខែ​មិថុនា​ ឆ្នាំ២០១៨ ​វេលាម៉ោង​ ០៦:៤០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​រថយន្ត​ធុនធំ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពត​2A-0786 មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​បាន​បុក​នឹង​រថយន្ត​តាក់​ស៊ី​ ០១គ្រឿង​ម៉ាក​ SANGYONG ពណ៌​ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា​។ គ្រោះថ្នាក់​ដ៏រន្ធត់នេះនេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ០៥នាក់​ស្រី​ ០២នាក់​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។






    Loading...

    ពេញនិយម