មិនដឹងជាស្វីតទៅណាដែរទេគូនេះ! គម្រប់ខួបស្នេហា ៦ ឆ្នាំរបស់ Lily ពោរពេញទៅដោយស្នាមញញឹមដ៏មានសុភមង្គល
ប្រទេសថៃ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូត Pantila Win Pansirithanachote ឈ្មោះហៅក្រៅ Lily គឺជាតារាមួយរូបដែលមានអ្នកគាំទ្រជាច្រើនមិនថាក្នុង ឬ ក្រៅប្រទេសឡើយ។ តារាស្រីដែលបានចូលរួមសម្តែងក្នុងរឿង ធាតុប្រល័យធាតុ នេះមានបងប្អូន ៣ នាក់ដែលម្តាយជាជនជាតិថៃ និងឪពុកជាជនជាតិមីយ៉ាន់ម៉ា។
Lily មិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងមានដងខ្លួនស្អាតសក្តិសមជាតារាបង្ហាញម៉ូតផងដែរ។ ឃើញនាងសម្តែងបានល្អបែបនេះ ការពិតនាងមិនមែនជាសិស្សដែលចេញពីសាលាសិល្បៈអ្វីឡើយ តែនាងបានបញ្ចប់ការសិក្សាជំនាញសារព័ត៌មាន នៅសាកលវិទ្យាល័យ Thammasat ។
គួរបញ្ជាក់ដែរថា តារាស្រីរូបនេះ បានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង និងជាអ្នកប្រដាល់ Chinawut Indracusin ដែលរហូតមកទល់ពេលឥឡូវនេះ មានរយៈពេល ៦ ឆ្នាំមកហើយ ដោយយោងទៅតាមគណនី Instagram ផ្ទាល់របស់នាងវិញ បានធ្វើការចែករំលែករូបភាពមួយចំនួនជាមួយលោក Chinawut កាលពីម្សិលមិញយ៉ាងផ្អែមល្ហែមដើម្បីរំឭកគម្រប់ខួប ៦ ឆ្នាំនៃការស្រលាញ់គ្នា។
ឃើញថា បណ្តាមិត្តរួមសិល្បៈ និងអ្នកគាំទ្រនាងជាច្រើន បានលាន់មាត់សរសើរពីគូនេះមិនតិចឡើយ និងនាំគ្នាជូនពរ ថែមទាំងសង្ឃឹមថាអ្នកទាំង ២ នឹងមានដំណឹងល្អឆាប់ៗនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍