Connect with us

ក្លិប Southampton បើកកិច្ចពិភាក្សាជាមួយ Everton ក្នុងការនាំយក Tom Davies

អង់គ្លេស៖ ក្រុមរហស្សនាម ព្រះម៉ែម៉ារី គឺ Southampton កំពុងពិភាក្សាជាមួយនៅលីគកំពូលអង់គ្លេសដូចគ្នាគឺ Everton លើកិច្ចព្រមព្រៀងមួយក្នុងការផ្ទេរយកខ្សែបម្រើកណ្ដាល Tom Davies ។

អ្នកចាត់ការក្រុម Southampton លោក Ralph Hasenhuttl បានត្រៀមជាស្រេចសម្រាប់ការនាំយកខ្សែបម្រើកណ្តាលថ្មីមកជំនួសតំណែងកីឡាករ Pierre-Emile Hojbjerg ដែលក្លិបបានលក់ទៅឱ្យ Tottenham Hotspur។

កីឡាករវ័យ ២២ ឆ្នាំរូបនេះ បង្ហាញខ្លួនច្រើនជាង ១០០ ប្រកួតនៅ Premier League ឱ្យក្រុម Everton ប៉ុន្តែឱកាសនៃការរបស់គេនៅកីឡដ្ឋាន Goodison Park នៅរដូវកាលនេះ គឺសឹងតែគ្មានឱកាសលេង ព្រោះតែលោក Carlo Ancelotti បាននាំយកខ្សែបម្រើថ្មីចំនួន ៣ រូបគឺ Allan, Abdoulaye Doucoure ,និង James Rodriguez ហើយ ក្នុងនោះដែរ Tom Davies ត្រូវបានគ្រូបង្វឹកដាក់ឈ្មោះក្នុងនាម កីឡាករបម្រុងនៅក្នុងការប្រកួតក្របខណ្ឌ Premier League បើកឆាកពីដំបូងរបស់Everton ផងដែរ។

សូមបញ្ចាក់ផងដែរថា Tom Davies ជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ក្រុម Everton ផ្ទាល់ គេធ្លាប់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួនដូចជាកីឡាករវ័យក្មេងល្អប្រចាំរដូវកាល និង គ្រាប់បាល់ល្អជាងគេប្រចាំក្រុម Everton ក្នុងឆ្នាំតែមួយគឺ ២០១៦-២០១៧៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម