Connect with us

ក្រសួង អនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់ក្នុងការប្រកួតបាល់ទាត់ ចំនួន១០%នៃចំនួនកៅអីសរុប

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែកញ្ញា បានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសម្រេចអនុញ្ញាតឱ្យមានអ្នកចូលទស្សនាចំនួន ១០% នៃចំនួនកៅអីសរុបក្នុងកីឡដ្ឋាននីមួយៗ សម្រាប់ក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់ហ៊ុនសែនខាប់ ចាប់ពីថ្ងៃនេះតទៅ។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល តម្រូវឱ្យបន្តការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ឬហ្វេសប៊ុកផេក ហើយអ្នកចូលទស្សនាផ្ទាល់ ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញជាមុនសិន។

ក្រសួងសុខាភិបាល បានណែនាំឱ្យបន្តអនុវត្តវិធីបង្ការជំងឺកូវីដ១៩ នៅកីឡដ្ឋាននានា ដូចជា វាស់កម្ដៅ បាញ់អាល់កុលលាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងមានបង្គន់អនាម័យគ្រប់គ្រាន់ (២៥ ទៅ ៥០នាក់បើអាច)៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម