Connect with us

ក្រោយជួបវិបត្តិជំងឺកូវីដ-១៩ លោករិទ្ធ ប្រុសពៅ (Rith Pros Pov) បន្ថែមអាជីពមួយទៀត នឹងក្លាយជាចុងភៅដោយផ្ទាល់ដៃតែម្តង

កម្សាន្ត៖ នៅចាំតារាចម្រៀងម្នាក់នេះបានទេ ម្ចាស់បទ “មាននឹកបងទេអូន” លោក Rith Pros Pov បានប្រែក្លាយជាមនុស្សម្នាក់ដែលស្រីៗជាច្រើននឹកស្មានមិនដល់ថា លោកក្លាយជាចុងភៅចម្អិនម្ហូបដោយខ្លួនឯងនោះទេ។

ព្រោះតែលោកជួបវិបត្តិនៃវីរុសកូវីដ-១៩ ទើបធ្វើឱ្យតារាចម្រៀងយុវវ័យម្នាក់នេះ បន្ថែមអាជីពលើអាជីពបច្ចុប្បន្នរបស់ខ្លួន ពីអ្នកដឹកនាំសម្តែង និពន្ធបទចម្រៀង ជាតារាចម្រៀងផង រហូតក្លាយជាម្ចាស់រកសុីផ្ទាល់ខ្លួន ដោយលក់ស៊ុបក្បាលត្រី។

បន្ទាប់ពីលោក Rith Pros Pov បានចាប់ផ្តើមអាជីពថ្មីនេះមក ក៏ឃើញមានតារាចម្រៀង តារាសម្តែង ជាច្រើន បាននាំគ្នាគាំទ្រជាច្រើន មិនថាឡើយ លោក ព្រាប សុវត្ថិ លោក ខេម កញ្ញា តន់ ចន្ទសីម៉ា ប្អូន អ៊ុក សុវណ្ណារី ក៏សរសើរថាតៗគ្នាថា ពិតជាឆ្ងាញ់មែន។ នេះជាអ្វីមួយដែលធ្វើឱ្យលោក Rith Pros Pov មានកម្លាំងចិត្តក្នុងលក់បន្ថែមទៀត ដើម្បីតម្រូវចិត្តភ្ញៀវរបស់លោក៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com