Connect with us

អីយ៉ាសម័យទំនើបឥឡូវ សូម្បីតែភ្ជាប់ពាក្យក៏តាមអនឡាញ សម័យហ្វេសប៊ុក មានគ្រប់ឆាកម៉ាចប់តែម្តង

ភ្នំពេញ៖ បើសិនយើងគិតទៅសម័យបច្ចេកវិទ្យាឥឡូវនេះរឿងអ្វីប្លែក ហើយក៏អាចកើតមានឡើងដែរ ប៉ុន្តែយើងត្រូវដឹងថាពេលខ្លះរឿងរ៉ាវទាំងនោះវាអាចនឹងកើតឡើងទៅបច្ចេកវិទ្យាសម័យទំនើប បើគិតថាជាសំណាងក៏បានដែរ ហើយពេលខ្លះទៀតវានាំឱ្យយើងចាញ់បោកគេរហូតអស់អ្វីពីខ្លួនក៏មានដែរ ព្រោះនេះមកពីសម័យសង្គមនេះវាទំនើបពេក ។


ទោះជាយ៉ាងណាមិញនោះ វាគ្រាន់តែជាការលើកឡើងតែមួយជ្រុងតែប៉ុណ្ណោះ ជាក់ស្តែងផ្ទាល់នៅក្នុង Account Facebook មួយបានបញ្ចេញនូវរូបភាព សកម្មភាពយ៉ាងពិតប្រាកដថាពួកគាត់ទាំងនេះកំពុងភ្ជាប់ពាក្យទៅតាម Online។ សូមអានខ្លឹមសារបន្ថែមដែលបានសរសេរថា៖ ថ្មី ភ្ជាប់ពាក្យតាមអនឡាញ Online Engagement! ខ្ញុំគ្មានយោបល់អ្វីឡើយ ! គ្រាន់តែមិនធ្លាប់ជួបមិនធ្លាប់ដឹង មិនធ្លាប់ឮ! សម័យទំនើបប្រពៃណីក៏មាន ការផ្លាស់ប្តូរទៅតាមបច្ចេកវិជ្ជាដែរ។ មូលហេតុដែលគេសម្រេចចិត្តភ្ជាប់ពាក់តាមអនឡាញនេះត្រូវបានគេអះអាងថា ដោយសារតែខ្លាចគេបេះគូរស្នេហ៍របស់ខ្លួនបាត់៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម