Connect with us

កាន់តែប្លែក! ពិតជាសើចសប្បាយ ជាមួយភាពយន្តភាគខ្មែរថ្មីបែបយុវវ័យ រឿង “ស្នេហាវេទមន្ត”

កម្សាន្ត៖ បើកទំព័រថ្មីទៀតហើយ ពិតជាមិនធ្វើឱ្យទស្សនិកខកចិត្តនោះទេ ជាងនេះទៅទៀតរឹតតែសើចសប្បាយរីករាយជាមួយភាពយន្តភាគខ្មែរ ស្នេហាយុវវ័យបែបវេទមន្តវិញម្តង គឺរឿង”ស្នេហាវេទមន្ត”។ 

ក្រោយទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតារព្កុលមាស” ហើយទស្សនិកជនពិតជាស្រក់ទឹកភ្នែក ហើយលាន់មាត់ថាល្អមើលគ្រប់ៗគ្នានោះ សម្រាប់យប់នេះតែម្តងកាន់តែប្លែកអារម្មណ៍ ជាមួយរឿងភាគខ្មែរថ្មី ស្នេហា បែបកំប្លុកកំប្លែង លាយឡំនឹងវេទមន្ត បង្កើតជាសំណើចសើចមិនចេះចប់ មិនចេះជិនណាយ។

ទស្សនិកជនពិតជាចង់ដឹង ចង់ឃើញថា តើស្នេហាវេទមន្ត បែបយុវវ័យ  នោះទៅជាយ៉ាង ហើយមានអត្ថន័យប៉ុណ្ណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅយប់នេះ។

ស្ថានីយទូរទស្សន៍ CTN និង Page CTN ធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com