Connect with us

ទេសភាពជើងភ្នំដ៏ស្រស់ត្រកាលនៅសួនកម្សាន្តធម្មជាតិ ភ្នំព្រឹក

ថ្ងៃនេះក្រុមកាងារ MyTV Plus សូមណែនាំពីកន្លែងទេសចរណ៍ថ្មីមួយ ដែលប្រិយមិត្តអាចទៅលេងកម្សាន្តបាននៅខេត្តបាត់ដំបង។

សួនកម្សាន្តធម្មជាតិ ភ្នំព្រឹក គឺជាកន្លែងលម្ហែកាយដែលមានទេសភាពស្រស់ត្រកាល ព្រមទាំងមានបរិយាកាសបរិសុទ្ធ នៅជាប់នឹងជើងភ្នំតែម្តង។ សួនកម្សាន្តធម្មជាតិនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានចម្ងាយ ៥០ម៉ែត្រ ពីគីឡូម៉ែត្រលេខ៧៧។

ប្រិយមិត្តអាចធ្វើការគយគន់ទេសភាពជើងភ្នំ សម្រាកនៅក្នុងកញ្ចុះឬស្សី ព្រមទាំងអាចពិសាអាហារជាមួយក្រុមគ្រួសារនៅក្នុងសួនកម្សាន្តធម្មជាតិនេះបានផងដែរ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com