ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកឃើញមានជំងឺកូវីដ១៩
អ៊ីតាលី៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានរកឃើញលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការប្រកាសរបស់ក្លិប AC Milan។
កីឡាករវ័យ៣៨ឆ្នាំ ត្រូវបានដាក់ខ្លួនដោយឡែកនៅផ្ទះ និងអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលអ៊ីតាលី។
Zlatan Ibrahimovic បានរកឃើញមានកូវីដ១៩នៅក្នុងការធ្វើតេស្តជាលើកទី២ ក្រោយពីខ្សែការពារ Leo Duarte ធ្វើតេស្តជាលើកទី១ កាលពីថ្ងៃពុធ ចេញលទ្ធផលវិជ្ជមាន។
ក្រោយការរកឃើញនេះ កីឡាករទាំង២រូប បានអវត្តមានពីការប្រកួតពានរង្វាន់ Europa League វគ្គជម្រុះជុំទី៣ ដែលពួកគេបានយកឈ្នះ ក្រុម Bodø របស់ន័រវែស ៣ទល់នឹង២។
AC Milan នឹងបន្តទៅជួបក្រុម Rio Ave របស់ព័រទុយហ្គាល់ នៅវគ្គ Play-off ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី ១ ខែតុលា ខាងមុខ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍