Connect with us

ខ្សែបម្រើ Angel Di Maria ត្រូវបានហាមមិនឱ្យលេង ៤ប្រកួត

បារាំង៖ ខ្សែបម្រើ Angel Di Maria ត្រូវបានស្ថាប័នលីគកំពូលបារាំងធ្វើការពិន័យ ដោយដាក់បម្រាមមិនឱ្យលេងចំនួន ៤ប្រកួត បន្ទាប់ពីរូបគេ បានស្ដោះទឹកមាត់អំឡុងការប្រកួតដែល Paris Saint-Germain ចាញ់ Marseille កាលពីពាក់កណ្តាល ខែកញ្ញា កន្លងទៅ។

កីឡាករអាហ្សង់ទីន វ័យ៣២ឆ្នាំ ត្រូវបានគេប្រទះឃើញ ស្ដោះទឹកមាត់ដាក់ខ្សែការពារ Marseille កីឡាករ Gonzalez អំឡុងពេលប្រកួតដ៏តឹងតែងមួយនេះ ដែលមានកីឡាករ ៥នាក់ត្រូវបានដេញចេញពីការប្រកួត។

[/caption]

ការពិន័យនេះ មានន័យថា Di Maria នឹងវិលត្រលប់មកវិញនៅខែវិច្ឆិកា ឯណោះសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Ligue 1។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានការផ្ទុះរាលដាលជំងឺកូវីដ១៩ កីឡាករណា ដែលខាកស្ដោះ នឹងរងការពិន័យធ្ងន់ធ្ងរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com