Connect with us

ពងក្រួចកូន អាហារសម្រន់ដែលមានឱជារសឈ្ងុយឆ្ងាញ់នឹកស្មានមិនដល់ ថែមទាំងសម្បូរវីតាមីនថែមទៀត

ម្ហូប៖ ពងក្រួចកូន គឺជាអាហារសម្រន់មួយប្រភេទដែលមានឱជារសប្រហាក់ប្រហែលនឹងពងទាកូនដែរ ដែលបានទាក់ទាញមនុស្សជាច្រើនឱ្យចូលចិត្តញ៉ាំដោយគ្រាន់តែបន្ថែមនូវគ្រឿងផ្សំមួយចំនួនដូចជា អំបិល ម្រេច ក្រូចឆ្មារ ជ្រក់ខ្ទឹម ព្រមជាមួយនឹងបន្លែមួយចំនួនដែលមានដូចជា ជីពងទាកូន ត្រសក់ ចេកខ្ចី ការ៉ុត ជាដើមបានធ្វើឱ្យរសជាតិកាន់តែពិសេសថែមមួយកម្រិតទៀត។

យ៉ាងណាមិញ ពងក្រួចកូន មិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មានឡើយដោយសារជាទូទៅ គ្រប់គ្នាពេញនិយមញ៉ាំពងទាកូនដោយសារវាមានភាពងាយស្រួលស្វែងរក និងឱជារសប្រហាក់ប្រហែលគ្នា។

គួរបញ្ជាក់ដែរថា ពងក្រួចកូន មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយវីតាមីន E B2 ស័ង្កសី ជាតិដែក និងសារជាតិសំខាន់ៗជាច្រើនទៀតផងដែរ។ បើប្រៀបទៅនឹងពងមាន់វិញ ពងក្រួចមានផ្ទុកប្រូតេអ៊ីនរហូតដល់ ១៣% ស្របពេលដែលពងមាន់មានត្រឹមតែ ១១% ប៉ុណ្ណោះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com