Connect with us

ផលិតករថៃម្នាក់ អះអាងថា តួអង្គ Ultraman ជាគំនិតរបស់គាត់បង្កើតឡើង

ថៃ៖ ផលិតករថៃ ដែលជាម្ចាស់ក្រុមហ៊ុនភាពយន្តក្នុងស្រុកមួយ បានអះអាងថា គាត់ជាអ្នកមានគំនិតបង្កើតតួអង្គ Superhero Ultraman ដំបូងគេបង្អស់ និងមិនបានចម្លងពីណាឡើយ។

លោក សំប៉ូ សៀងដូងឆៃ (Sompo Saengduanchai) ម្ចាស់ក្រុមហ៊ុន Thai Chaiyo Productions Company Limited បានអះអាងថា តួអង្គ Ultraman កើតចេញពីការស្រមើស្រមៃរបស់គាត់។ លោកបន្តថា គាត់បង្កើតតួអង្គនេះ នៅពេលដែលលោក បានសិក្សាផ្នែកភាពយន្ត នៅប្រទេសជប៉ុន។

មិនត្រឹមតែអះអាងដោយមាត់ថាតួអង្គ Ultraman ជារបស់គាត់ប៉ុណ្ណោះទេ លោក សំប៉ូ ថែមទាំងដាក់ពាក្យប្ដឹងផលិតកម្មនៅប្រទេសជប៉ុន Tsubaraya Productions Company Limited ថាបានលួចគំនិតរបស់ខ្លួន។ យ៉ាងណាមិញ តុលាការសម្រេចឱ្យលោក សំប៉ូ ចាញ់ក្ដី។

សូមជម្រាបថា ផលិតកម្ម Tsubaraya Productions ទទួលភាពល្បីល្បាញក្នុងការបង្កើតភាពយន្តភាគ “Ultra” ចាប់ពីឆ្នាំ១៩៦៣មក៕

ប្រភព៖ Thai PBS

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com