Connect with us

លោក Frank Lampard មិនរារាំងការចាកចេញរបស់ Toni Rudiger និង Callum Hudson Odoi ឡើយ

អង់គ្លេស៖ គ្រូបង្វឹក Chelsea លោក Frank Lampard មិនបដិសេធចំពោះការចាកចេញរបស់កីឡាករ Toni Rudiger និង Callum Hudson Odoi នៅរដូវកាលទិញដូរនេះទេ។

ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Rudiger ត្រូវបានបើកឱ្យចាកចេញ ស្របពេលក្លិបបារាំង PSG ចាប់អារម្មណ៍ បន្ទាប់ពីរូបគេត្រូវបានដកចេញពីក្រុមជម្រើសរបស់ក្រុម Chelsea ។

ក្លិប Bayern Munich ក៏បន្តចំណាប់អារម្មណ៍របស់ខ្លួនឡើងវិញលើ Callum Hudson Odoi ផងដែរ ប៉ុន្តែ Chelsea មិនទំនងជាអនុញ្ញាតឱ្យរូបគេចាកចេញនៅឡើយទេ ស្របពេលកីឡាករ Christian Pulisic អវត្តមានដោយសារបញ្ហារបួស។

Callum ត្រូវការពេលវេលា ដើម្បីអាចលេងបានពេញលេញ បន្ទាប់ពីមានបញ្ហារបួស ហើយមានការធ្លាក់ទម្រង់លេង បន្ទាប់ពីមានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងអង់គ្លេស ប៉ុន្តែ Chelsea មិនទំនងជាអនុញ្ញាតឱ្យចាកចេញទៅក្លិបមួយទៀតនៅក្របខណ្ឌ EPL នោះទេ។

នៅពេលសួរនាំទាក់ទិននឹងការចាកចេញរបស់កីឡាករទាំងពីរនេះ លោក Lampard បាននិយាយថា៖ “អាទិភាពរបស់ខ្ញុំគឺធ្វើឱ្យប្រាកដថា ខ្ញុំរក្សាបានក្រុមខ្លាំងមួយសម្រាប់ក្លិបនេះ ប៉ុន្តែប្រាកដណាស់ នឹងមានការពិភាក្សាជាលក្ខណៈបុគ្គល”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com