តើអ្នកដឹងទេគុណប្រយោជន៍ពីខ្ញី ពិសេសអាចជួយបានច្រើនយ៉ាងចំពោះស្រីៗកំពុងមករដូវ
សុខភាព៖ ខ្ញី ជាមើមរុក្ខជាតិមានក្លិនឈួល រសជាតិហឹរ ល្អទាំងសម្រាប់ចម្អិនម្ហូប និងប្រើជាថ្នាំបុរាណព្យាបាលអាការៈជំងឺបានច្រើន។ ខ្ញីអាចដោះស្រាយបញ្ហាទូទៅយើងងាយនឹងជួបប្រទះ ពិសេសស្រីៗកំពុងមករដូវ មានអាការៈឈឺចាប់ខ្លាំង ខ្ញីអាចជួយបានដូចគ្នា។ ចង់ដឹងខ្ញីលាក់កំពូលគុណប្រយោជន៍អីខ្លះ សូមតាមដានតាមខាងក្រោម។
ខ្ញីមានប្រភពពីតំបន់ដែលសីតុណ្ហភាពក្ដៅតិចៗ ក្នុងទ្វីបអាស៊ី រួមមាន ចិន ជប៉ុន និងឥណ្ឌាជាដើម។ ដោយសារតែវាមានគុណប្រយោជន៍ច្រើន ខ្ញីត្រូវបានដាំនៅផ្នែកផ្សេងទៀតនៅជុំវិញពិភពលោក ដូចជា អាមេរិកខាងត្បូង អាហ្វ្រិក និងមជ្ឈិមបូព៌ា ខណៈខាងក្រោមនេះ ជាគុណប្រយោជន៍សុខភាពពីមើមខ្ញី៖
១- ចង្អោរ និងក្អួត
ចង្អោរ និងក្អួត ដែលបណ្ដាលមកពីថ្នាំព្យាបាលជំងឺអេដស៍ អាចនឹងធូរស្រាល បើអ្នកជំងឺ ញ៉ាំខ្ញីរៀងរាល់ថ្ងៃ។ ការស្រាវជ្រាវរកឃើញថា ញ៉ាំខ្ញី ៣០នាទី មុនលេបថ្នាំប្រឆាំងជំងឺអេដស៍ ក្នុងរយៈពេល ១៤ថ្ងៃ អាចកាត់បន្ថយអាការៈក្អួត និងចង្អោរ។ ខ្ញី ក៏អាចប្រើចំពោះករណីក្អួត និងចង្អោរ ក្រោយវះកាត់ផងដែរ។ អ្នកមានជំងឺជាច្រើន ធ្លាប់រាយការណ៍ថា មានអាការៈក្អួតចង្អោរកម្រិតធ្ងន់ បែរធ្លាក់មកនៅត្រឹមកម្រិតតិចតួច អំឡុងពេល ២៤ ម៉ោងក្រោយការវះកាត់ បន្ទាប់ពីញ៉ាំខ្ញីក្នុងបរិមាណ ១-១,៥ ក្រាម ១ ម៉ោងមុនពេលវះកាត់។
ខ្ញីក៏មានប្រយោជន៍សម្រាប់អាការៈចាញ់កូន ហើយចាត់ទុកថាមានសុវត្ថិភាពចំពោះស្រីៗកំពុងពពោះ ដោយញ៉ាំខ្ញីក្នុងទម្រង់ជាស្ករគ្រាប់។ ទោះយ៉ាងណា ដើម្បីសុវត្ថិភាព សូមពិគ្រោះជាមួយគ្រូពេទ្យ មុននឹងញ៉ាំអាហារបំប៉ន ឬថ្នាំពេទ្យណាមួយអំឡុងពេលពពោះ។ ក្រៅពីនេះ គេជឿថា សារធាតុ Phenolic មានក្នុងខ្ញី អាចមានប្រសិទ្ធភាពបំបាត់បញ្ហារលាកក្រពះពោះវៀន ជំរុញការផលិតទឹកមាត់ និងទឹកប្រមាត់ថែមទៀតផង។
២- បន្ថយការឈឺចាប់ពេលមករដូវ
ខ្ញីអាចជាដំណោះស្រាយ នៅពេលមានការឈឺចាប់ខ្លាំងពេលមករដូវ។ ខ្ញីក្នុងកម្រិត ១.៥០០ មិល្លីក្រាម អាចបន្ថយការឈឺចាប់ពេលមករដូវ ដោយចែកកម្រិតថ្នាំ ៣ ដង/ថ្ងៃ នៅអំឡុងពេល ៣ ថ្ងៃដំបូង នៃការមករដូវ។ ស្រីៗ ៦២% បានបង្ហាញពីការថយចុះអាការៈឈឺចាប់ ពេលមករដូវ បន្ទាប់ពីញ៉ាំម្សៅចម្រាញ់ពីខ្ញីមួយចំនួន (Zintoma និង Goldaru) ក្នុងកម្រិត ២៥០ មិល្លីក្រាម ៤ ដង/ថ្ងៃ រយៈពេល ៣ ថ្ងៃនៃការមករដូវ។ ខ្ញី ថែមទាំងអាចមានសកម្មភាពដូចនឹងថ្នាំ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ឬ Mefenamic Acid។ មិនត្រឹមតែមានប្រយោជន៍កាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេ ខ្ញី ត្រូវគេជឿថា អាចនឹងជួយបន្ថយការឈឺសាច់ដុំបានដល់ទៅ ២៥% ដែលបណ្ដាលមកពីសកម្មភាពរាងកាយខ្លាំង។
៣- អាការៈពុលការឡាន យន្តហោះ ឬពុលរលក
ទោះការសិក្សាមិនបានបង្ហាញភស្ដុតាងបែបវិទ្យាសាស្ត្រពីប្រសិទ្ធភាពខ្ញីក៏ដោយ អាការៈពុលពេលធ្វើដំណើរ និងពុលរលក យើងមានអារម្មណ៍ប្រសើរជាងមុន ពេលបានញ៉ាំខ្ញីមុនចាប់ផ្ដើមធ្វើដំណើរ។ ទោះយ៉ាងណា ការសិក្សាមួយបង្ហាញថា ខ្ញីមានសកម្មភាពល្អជាងថ្នាំ Dimenhydrinate (ថ្នាំប្រើជាទូទៅដើម្បីជួយបន្ថយបញ្ហាឈឺក្រពះដោយសារពុលពេលធ្វើដំណើរ)៕
ប្រភព៖ Hello គ្រូពេទ្យ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍