Connect with us

BREAKING NEWS៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានករណីសង្ស័យវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ បានរត់ចេញពីកន្លែងស្នាក់នៅ ខេត្តសៀមរាប

ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ មិនមានករណីជាសះស្បេីយ​ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩​ ចំនួន​ ០១នាក់​ ដែលបានរាយការណ៌ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប​ (បច្ចុប្បន្ន​ កំពុងរងចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ)​ បានរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ មកទល់ពេលនេះ​ អាជ្ញាធររកមិនទាន់ឃេីញទេ។

សូមបងប្អូនប្រជាពលរដ្ឋ​ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច​ មន្ទីរសុខាភិបាលខេត្ត​ ឫទាក់ទងលេខ​ ១១៥​ ឫតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ​។

ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ​ នេះ​ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា​ ២១:១៥នាទីនៃថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះរួចហេីយ​។ សូមអរគុណ។

ប្រភព៖ ក្រសួងសុខាភិបាល

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម