Connect with us

ភ្លៀងនឹងធ្លាក់ច្រើននៅកម្ពុជា ពិសេសតំបន់សមុទ្រត្រូវប្រុងប្រយ័ត្នរលកខ្ពស់ៗ ពីថ្ងៃទី២៧-២៩កញ្ញា

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកញ្ញានេះ ប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ឡាវ និងភាគកណ្ដាលវៀតណាម ហើយរំកិលចុះមកក្រោមឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេសតំបន់មាត់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក អំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម