Connect with us

សុនខហិតរកកូវីដ១៩ កំពុងបំពេញបេសកកម្មនៅព្រលានយន្តហោះហ្វាំងឡង់

ហ្វាំងឡង់៖ សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ ត្រូវបានដាក់ពង្រាយនៅព្រលានយន្តហោះអន្តរជាតិ Helsinki ក្រោមគម្រោង “សុនខកូរ៉ូណា” របស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Helsinki ។

សេចក្ដីថ្លែងការណ៍របស់សាកលវិទ្យាល័យ Helsiki បានឱ្យដឹងថា សុនខហិតរកកូវីដ១៩ អាចដឹងពីអ្នកដែលផ្ទុកវីរុស ដោយមានប្រសិទ្ធភាព ៩៤-១០០ % ។ អ្នកដំណើរ តម្រូវឱ្យយកក្រណាត់ជូតលើស្បែក រួចដាក់ចូលក្នុងប្រអប់មួយ ដើម្បីបញ្ចូនទៅដៃអ្នកបង្វឹកសុនខ ដែលមានជញ្ជាំងខណ្ឌចែកដាច់ពីគ្នា រួចសុនខនឹងធ្វើការហិតក្រណាត់នោះ។

បើជោគជ័យ គេមានគម្រោងបង្វឹកសុនខហិតរកកូវីដ១៩ជាច្រើនបន្ថែមទៀត ដើម្បីពង្រាយនៅទីតាំងដែលងាយនាំចូលជំងឺកូវីដ១៩ ពិសេសនៅច្រកទ្វារព្រំដែនអន្តរជាតិ ដោយសារចំណេញពេលវេលា មិនចាំបាច់រង់ចាំលទ្ធផលធ្វើតេស្តនៅមន្ទីរពិសោធន៍។

លោកស្រី Susanna Paavilainen ប្រធានគម្រោងនេះ បានបញ្ជាក់ឱ្យដឹងថា សត្វសុនខ មានភាគរយទាបបំផុតក្នុងការឆ្លងវីរុសកូវីដ១៩៕

ប្រភព៖ Euronews

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com