គម្រោងស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ សាងសង់បាន ៥៥ % ហើយ
ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គិតមកដល់ពេលនេះ ការស្ថាបនាទាំងមូល សម្រេចបានប្រមាណ ៥៥ភាគរយហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ខណៈតំបន់នេះ ទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២០ថា សំណង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ មកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៥៥ភាគរយហើយ ដោយក្រុមការងារ បាននឹងកំពុងបង្ហើយការងារផ្លូវក្រោមដី ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះ បានស្ថាបនាជិតរួចរាល់ ១០០ភាគរយហើយនោះ ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២ លានដុល្លាអាមេរិក៕
ប្រភព៖ AKP
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍