Connect with us

អ្នកជំងឺម្នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃនេះថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មួយនាក់ នាថ្ងៃនេះ ដែលជាស្ត្រីជនជាតិអង់គ្លេស ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។

ស្ត្រីរូបនោះ មានអាសយដ្ឋានស្នាក់នៅអាផាតមិនមួយកន្លែង ក្នុងសង្កាត់បឹងកក់ ២ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសអង់គ្លេស ហើយឆ្លងកាត់ប្រទេសហុល្លង់ រួចបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួង ក៏បានអនុញ្ញាតឱ្យស្ត្រីវ័យ ៥៤ ឆ្នាំរូបនោះ ចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយតេស្តអវិជ្ជមានកូវីដ១៩ ចំនួន ២ ដង។

សរុបតួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមាន ២៧៦ នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧៥ នាក់ និងមាន ១ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com