Connect with us

សង្ស័យប្រជាពលរដ្ឋមួយចំនួន កើតជំងឺគ្រុនឈីក នៅស្រុកល្វាឯម ខេត្តកណ្ដាល

កណ្ដាល៖ ប្រជាពលរដ្ឋមួយចំនួនដែលសង្ស័យកើតជំងឺគ្រុនឈីក បានស្វែងរកការព្យាបាលជំងឺ ពីសំណាក់ក្រុមគ្រូពេទ្យ ស្ថិតនៅលើឧបដ្ឋានសាលា នៃវត្តជ្រោយស្ដី ហៅវត្តពាមស្ដី ស្ថិតនៅភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

លោក ង៉ែត ឆៃលាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកឫស្សី លោកប្រធានមន្ទីរសុខាភិបាលខេត្ត ស្នងការខេត្ត អភិបាលស្រុក សាខាកាកបាទក្រហមខេត្ត ក្រុមគ្រូពេទ្យជំនាញពាក់ព័ន្ធជាច្រើន បានចុះសួរសុខទុក្ខនិងពិនិត្យ ព្យាបាលសុខភាព និងនាំយកអំណោយដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកពិគ្រោះព្យាបាលជំងឺ ដោយមានការសង្ស័យជំងឺគ្រុនឈីកនេះ កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមគ្រូពេទ្យ បាននាំគ្នាបាញ់សម្លាប់មូស ដាក់ថ្នាំអាប៉ែតក្នុងឃុំ ហើយបានយកចិត្តទុកដាក់តាមដាន និងព្យាបាល គឺអ្នកជំងឺបានធូរស្រាល និងជាសះស្បើយជាបន្តបន្ទាប់។ ដោយឡែក អ្នកជំងឺនៅសល់តែ ១៩នាក់ទៀតប៉ុណ្ណោះ ដែលក្រុមគ្រូពេទ្យ បាន និងកំពុងយកចិត្តទុកដាក់តាមដាន និងព្យាបាលជាបន្តទៀត៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com