Connect with us

Pooklook ត្រូវជនខិលខូច Hack Instagram ដោយទារប្រាក់ចំនួន ៣៥០០ ដុល្លារប្រសិនបើនាងចង់បានគណនីនោះមកវិញ

ថៃ៖ ជារឿងដ៏គួរឱ្យសោកស្តាយមួយដែលគណនី Instagram របស់តារាសម្តែង Pooklook ត្រូវបានជនខិលខូចលួច Hack ដោយគំរាមទារប្រាក់ចំនួន ៣៥០០ ដុល្លារអាមេរិក និងទុកពេលឱ្យ ១០ នាទី ដើម្បីធ្វើការសម្រេចចិត្ត ប្រសិនជានាងត្រូវការគណនីនោះត្រឡប់ទៅវិញ ប៉ុន្តែបើនាងមិនព្រមវិញ ពួកគេនឹងលុបគណនីដែលមាន Followers ជាង ២ លាននាក់នោះចោលតែម្តង។

គួរបញ្ជាក់ដែរថា រឿងមួយនេះ ត្រូវបានមិត្តប្រុសរបស់នាង គឺលោក Mike Pattaradet បានចែករំលែកលើគណនី Instagram របស់លោក ក្នុងករណីមានអ្នកអាចជួយរកដំណោះស្រាយបាន ប៉ុន្តែមកទល់ពេលនេះ គណនីរបស់ Pooklook នៅមិនទាន់អាចស្វែងរកឃើញនៅឡើយ៕

ប្រភព៖ mike pattaradet

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com