Connect with us

Manny Pacquiao ប្រកាសឡើងសង្វៀនជាមួយ McGregor ដើម្បីប្រមូលមូលនិធិជួយអ្នកកើតកូវីដ១៩

បរទេស៖ អ្នកប្រដាល់ក្នុងទ្រុង Conor McGregor បានប្រកាសឡើងសង្វៀនប្រដាល់ជាថ្មីម្ដងទៀត ដោយប៉ះជាមួយអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Dailymail។

McGregor បានប្រកាសចូលនិវត្តន៍ពីវិស័យ MMA កាលពីពេលកន្លងទៅនេះ ប៉ុន្តែបែរជាចាប់អារម្មណ៍លើអាជីពប្រដាល់សាកលទៅវិញ។

ថ្មីៗនេះ McGregor បានប្រកាសនៅលើបណ្ដាញសង្គមថា រូបគេបានត្រៀមខ្លួនជាស្រេចហើយ សម្រាប់ឡើងសង្វៀនជាថ្មីទៀត ដោយលើកនេះ នឹងប៉ះជាមួយ Manny Pacquiao ម្ដង។ យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថាពេលណាឱ្យច្បាស់នោះទេ។

ដោយឡែក Manny Pacquiao បានបញ្ជាក់ដែរថា ជំនួបរវាងលោក និង Conor McGregor អាចនឹងកើតឡើងនៅឆ្នាំក្រោយ នាតំបន់មជ្ឈិមបូព៌ា ហើយចំណូលដែលបានមកការប្រកួតនោះ លោកនឹងផ្តល់ទៅមូលនិធិជួយជនរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com