Connect with us

ក្រុមគ្រូបង្រៀន ដែលប្រើហិ ង្សាវា យដំលើសិស្សមតេ្តយ្យ ប្រឈមមុខនឹងច្បា ប់នៅថៃ (មានវីដេអូ)

ថៃ៖ ថ្មីៗនេះ នៅក្នុងប្រទេសថៃ មានការចែករំលែកនូវរឿងដ៏ឃោរឃៅមួយ ដោយគ្រូបង្រៀនគ្មានចិត្តមេត្តាម្នាក់ បានវាយដំទៅលើសិស្សនៅឯសាលាឯកជនមួយ នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ។

ក្រសួងអប់រំនៃប្រទេសថៃ បានបញ្ជាឱ្យមានចំណាត់ការលើគ្រូបង្រៀន នៅសាលាឯកជន ឈ្មោះ Sarasas Witaed Ratchaphruek ដែលបានវាយដំ និងអ្នកដែលឈរមើលសកម្មភាពនេះ ដែលមិនបានជួយឃាត់ឡើយ។ យ៉ាងណាមិញ គណៈគ្រប់គ្រងសាលារៀនខាងលើ បានចេញសេចក្ដីប្រកាសថា ខ្លួនបានបណ្ដេញគ្រូបង្រៀនដែលបានវាយដំទៅលើសិស្សរួចហើយ។

ក្រសួងថៃ ចាត់ទុកការបណ្ដេញគ្រូបង្រៀនម្នាក់នោះ មិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវដាក់ទោសធ្ងន់ជាងនេះថែមទៀត។ មិនតែប៉ុណ្ណោះ ក្រសួងថៃ ក៏បានជំរុញឱ្យមានការពិន័យគ្រូដែលឈរមើលសកម្មភាពខាងលើផងដែរ។

យោងតាមសេចក្ដីរាយការណ៍ គ្រូបង្រៀនដែលវាយសិស្សនោះ មិនមានសញ្ញាបត្រគរុកោសល្យនោះទេ ដោយសាលាឯកជននោះ បានជួលមកបង្រៀនសិស្ស ឱ្យតែបាន។ ចំណែក ថ្លៃសិក្សាវិញ ក៏ខ្ពស់កប់ពពកទៀត ដែលអាចផ្ទុយពីច្បាប់កំណត់។ រីឯឪពុកម្ដាយ របស់សិស្ស ក៏បានដាក់ពាក្យប្ដឹងគ្រូបង្រៀនដែលបានវាយដំលើកូនរបស់ពួកគាត់ផងដែរ៕

(ទស្សនាវីដេអូ)

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com