Connect with us

រឿងថ្មីរបស់ទូរទស្សន៍ CTN ដែលមានតួអង្គ លោក BIG និង អ្នកនាង ខ្ញុង ធានាថាសើចៗមិនចេះចប់ សើចឡើងហៀរទឹកមាត់

កម្សាន្ត៖ អីយ៉ា! លើកនេះពិតជាធ្វើឱ្យទស្សនិកជនទប់សំណើចមិនបាននោះទេ ជួបជាមួយតារាកំប្លែងស្រីស្អាតឆើតឆាយ ប៉ះកំលោះឯកគីឡូយក្ស បង្កើតជាពាក្យពេចន៍កំប្លុកកំប្លែង អមជាមួយកាយវិការប្លែកៗ ទស្សនាហើយមិនចេះជិនណាយ ទស្សនិកជនប្រាកដនឹងបានជួបគាត់ទាំងពីរនាក់នៅក្នុងរឿង “ស្នេហាវេទមន្ត” ដែលកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN។

នេះជាមួយរឿងភាគខ្មែរថ្មីមួយដែល លោក BIG និង អ្នកនាង ខ្ញុង បានសម្តែងជាមួយគ្នា ហើយក៏ជាតួអង្គកំប្លែងមួយនៃសាច់រឿងផងដែរ។ គ្រុបឈុតឆាក របស់អ្នកទាំងពីរ ពិតជាធ្វើឱ្យទស្សនិកជនទប់សំណើចមិនជាប់នោះឡើយ សម្រាប់អ្នកទាំងពីរ ក៏ជាអង្គមួយកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ទស្សនិកជន ពិសេសនៅក្នុងសាច់រឿងកំប្លែងៗរបស់ CTN ។

ចង់ដឹងរឹតតែច្បាស់នៃសាច់រឿង កុំភ្លេចរង់ចាំទស្សនា រឿង “ស្នេហាវេទមន្ត” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com