Barcelona ទាត់ចោលការដេញថ្លៃ Ansu Fati ១២៥លានអឺរ៉ូ
អេស្ប៉ាញ៖ ភ្នាក់ងារកីឡាករបាល់ទាត់ លោក Jorge Mendes បង្ហើបថា FC Barcelona បានច្រានចោលការដេញថ្លៃពីក្លិបមួយកាលដើមឆ្នាំ២០២០នេះ ដែលចង់បានខ្សែបម្រើវ័យក្មេង Ansu Fati ។
ការផ្តល់ជូនរួមមានទឹកប្រាក់ចំនួន១២៥ លានអឺរ៉ូរួមនឹងប្រាក់បន្ថែម២៥លានអឺរ៉ូថែមទៀតអាស្រ័យលើគុណផលកីឡាករខាងលើ។ ផ្ទុយទៅវិញ ក្រុមនៅ La Liga មួយនេះ មិនបានចូលតុចរចាណាមួយឡើយ។
ក្លិបដែលបានដេញថ្លៃចុងក្រោយនេះមិនត្រូវបានបង្ហើបឱ្យដឹងទេ។ ប៉ុន្តែសារព័ត៌មានអង់គ្លេស បានចុះផ្សាយថា Manchester United មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Ansu Fati ។ ក្រុមបិសាចក្រហម ចង់ចុះកុងត្រាមុនគេ តែក៏មានការប្រកួតប្រជែងជាមួយក្រុម Manchester City, Liverpool និង Chelsea ដែរ។
Ansu Fati ត្រូវបានដំឡើងចូលក្រុមធំនៅ Barcelona ដែលធ្វើឱ្យថ្លៃលក់ចេញកើន ១៧០លានអឺរ៉ូដល់៤០០លានអឺរ៉ូ នាពេលបច្ចុប្បន្ននេះ។ កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ មិនទាន់បានចុះកុងត្រាបន្តនៅទឹកដី Camp Nou នោះទេ។ កុងត្រាចាស់ នឹងផុតកំណត់នៅឆ្នាំ២០២២៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍