Connect with us

ក្រចកជើងគោ ២,៤ តោន នាំចូលពីវៀតណាមដោយខុសច្បា ប់ តាមច្រកទ្វារបាវិត

ស្វាយរៀង៖ ក្រចកជើង និងស្មងគោ ១២០កេស ស្មើនឹង ២,៤តោន ត្រូវបាននាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង អំឡុងកម្លាំងមន្ត្រីជំនាញ ចុះប្រតិបត្តិការបង្ក្រាបដើម្បីស្វែងរកសារធាតុគីមីហាម់ឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តស្វាយរៀង បានធ្វើការបង្ក្រាបករណីនាំចូលក្រចកជើង និងស្មងគោ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលគ្មានឯកសារប្រភពដើម និងគ្មានលិខិតអនុញ្ញាតនាំចូលនោះទេ។ ចំណែការដឹកជញ្ជូន ក៏គ្មានប្រើប្រាស់ទូក្លាស្សេ នោះដែរ។

ក្រចកជើង និងស្មងគោទាំងនេះ ពុំបានរកឃើញមានសារធាតុគីមីអ្វីឡើយ។ យ៉ាងណាមិញ មន្ត្រីជំនាញ បានធ្វើការដុតកម្ទេចចោល ដោយការនាំចូលខុសច្បាប់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com