“មាន់ស្ពៃខ្មៅ” មុខម្ហូបសាមញ្ញ តែរសជាតិឆ្ងាញ់ខ្លាំង
ម្ហូប៖ ធ្លាប់ឮ និងបានញ៉ាំ “មាន់ស្ពៃខ្មៅ” ហើយ ឬនៅ? ម្ហូបមួយមុខនេះគឺពេញនិយមបំផុតក្នុងបញ្ជីរាយមុខម្ហូបក្នុងកម្មវិធីអាពាហ៍ពិពាហ៍។ ត្រឹមសាច់មាន់ និងស្ពៃខ្មៅ បន្ថែមជាមួយគ្រឿងផ្សំមួយចំនួន បានធ្វើឱ្យរសជាតិមុខម្ហូបមួយនេះ មានឱជារសឈ្ងុយឆ្ងាញ់ជាប់ចិត្តជាខ្លាំង។
យ៉ាងណាមិញ ទោះបីជាម្ហូបមួយនេះត្រូវការតែរបស់ ២ មុខ និងមានភាពងាយស្រួលធ្វើក៏ពិតមែន ប៉ុន្តែម្ហូបនេះហាក់មិនទាន់ពេញនិយមលើបញ្ជីរាយមុខម្ហូបនៅតាមហាងនៅឡើយ ដូចនេះនៅពេលដែលមានអ្នកចង់ញ៉ាំ មាន់ស្ពៃខ្មៅ ភាគច្រើនគេធ្វើញ៉ាំនៅផ្ទះខ្លួនឯង ឬ ទៅតាមភោជនីយដ្ឋានចិនមួយចំនួនដែលមានមុខម្ហូបមួយនេះ។
ក្រៅពីសាច់មាន់ និងស្ពៃខ្មៅហើយនោះ គ្រឿងផ្សំដែលត្រូវការជាចាំបាច់មានដូចជា ស្ករស ប្រេងខ្យង ទឹកស៊ីអ៊ីវ ម្សៅស៊ុប ខ្ទឹមសបំពង ច្របល់ចូលសាច់មាន់ឱ្យចូលជាតិ និងយកស្ពៃខ្មៅទៅស្រុះឱ្យទន់ ហើយរៀបដាក់ចាន ចុងក្រោយគ្រាន់តែក្លាស្សេក្នុងទូទឹកកកឱ្យត្រជាក់ ធានាថាលោកអ្នកនឹងទទួលបានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាក់ជាមិនខាន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍