Connect with us

កម្ពុជា បន្តមានភ្លៀងធ្លាក់ច្រើន នៅតំបន់មាត់សមុទ្រ និងវាលទំនាបកណ្ដាល នៅសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល និងនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិត បង្គួរទៅច្រើន ជាពិសេសតំបន់ទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃភាពពាយ័ព្យ ជាប់មាត់សមុទ្រ និងជាប់ជួរភ្នំក្រវាញ ដែលអាចប្រឈមមុខនឹង ជំនន់ទឹកភ្លៀង។

ស្ថានភាពបែបនេះ ដោយសារប្រទេសកម្ពុជា រងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយឆ្លងកាត់ ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង។ ក្រសួងធនធានទឹក ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម