Connect with us

Yuko Takeuchi ប្រទះឃើញស្លា ប់ក្នុងផ្ទះ សង្ស័យជាករណីធ្វើអត្ត ឃា ត

ជប៉ុន៖ តារាសម្តែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសជប៉ុនលោកស្រី Yuko Takeuchi ប្រទះឃើញស្លា ប់ក្នុងផ្ទះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះក្នុងវ័យ ៤០ ឆ្នាំដោយស ពរបស់លោកស្រីត្រូវបានស្វាមីដែលជាតារាសម្តែងលោក Taiki Nakabayashi ជាអ្នកឃើញ និងបានបញ្ជូនលោកស្រីទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុ សលដែលមិនអាចជួយបានទាន់ពេលវេលា។

លោកស្រី Yuko ទើបតែផ្តល់កំណើតឱ្យកូនប្រុសទី ២ កាលពីខែមករា ឆ្នាំ២០២០ ចំណែកតាមការធ្វើកោសល្យវិច្ច័យជាបឋមបានឱ្យដឹងថា ករណីស្លា ប់របស់លោកស្រី Yuko គឺជាការធ្វើអត្ត ឃាត។

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនបានជាប់ឈ្មោះជាប្រទេសដែលមានចំនួនអ្នកធ្វើអត្តឃាតច្រើនបំផុតមិនថាអ្នកក្នុងសិល្បៈ ឬ ក្រៅសិល្បៈឡើយ ជាក់ស្តែងកាលពីដើមខែកញ្ញានេះ តារាសម្តែង Sei Ashina ក៏ទើបតែធ្វើអត្តឃាតផងដែរ៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម