Chelsea ត្រៀមដាក់សំណើផ្ទេរខ្សែបម្រើ Declan Rice របស់ West Ham
អង់គ្លេស៖ ក្លិប Chelsea កំពុងតែរួសរាន់ក្នុងដំណើរការផ្ទេរខ្សែបម្រើ Declan Rice របស់ក្លិប West Ham មុនរដូវកាលទិញដូរកីឡាករបិទទ្វារ។
លោក Frank Lampard ចង់នាំយកកីឡាករវ័យ២១ឆ្នាំ ហើយ Chelsea គ្រោងដាក់សំណើផ្ទេរដែលមានទឹកប្រាក់ជាង៤០លានផោន មុនពេលរដូវកាលទិញដូរបិទទ្វារនៅថ្ងៃទី៥ ខែតុលា។
ក្លិបតោខៀវ មានទំនុកចិត្តថា នឹងអាចចុះកិច្ចព្រមព្រៀងផ្ទេរ Declan Rice ខណៈពួកគេជឿថា West Ham អន្ទះសាចង់បានប្រាក់ ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករថ្មីដែរ។
Declan Rice នៅសល់កិច្ចសន្យាដល់រដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែ West Ham អាចនឹងត្រូវបញ្ចុះបញ្ចូលឱ្យលក់រូបគេ ត្បិតក្លិបនេះមានការលំបាកក្នុងការផ្ទេរកីឡាករថ្មី ព្រោះខ្វះខាតថវិកា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍