Connect with us

តោះ! មានឆ្ងាយពីភ្នំពេញអីប៉ុន្មាន “ទឹកធ្លាក់ចម្ការក្រូច” ទេសភាពធម្មជាតិអាចពិកនិកបានទៀត

កម្សាន្ត៖ ស្ថិតនៅតំបន់ជ្រាវ ទឹកធ្លាក់ចម្ការក្រូច ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ ជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលមួយ ហ៊ុព័ទ្ធទៅដោយជួរភ្នំធំៗ ខៀវស្រងាត់ ដែលភូមិសាស្ត្រនៅតំបន់ភ្នំជ្រៀវនេះក៏ស្ថិតនៅតំបន់ប្រជុំភ្នំជាមួយភ្នំឱរ៉ាល់ដែរ។

បើនិយាយពីទេសភាពវិញគឺ ស្អាតប្លែកដែលមានចម្ងាយប្រមាណ ១១៥ គីឡូម៉ែត ជិះតាមផ្លូវជាតិលេខ ៥ រហូតដល់ផ្សារឧត្តុង្គ បត់ឆ្វេង ជិះត្រង់រហូតតាមផ្លូវជាតិ ១៣២ រហូតដល់ច្រមុះជ្រូកផ្សារអមលាំងបត់ស្តាំ ហើយទៅត្រង់រហូតដល់ផ្លាកសញ្ញា ទៅទឹកជ្រោះ។ ផ្លូវធ្វើដំណើរគឺមានភាពងាយស្រួល(ផ្លូវកៅស៊ូ) ដោយឡែក តាមផ្លូវប្រមាណជា ១៥ គីឡូម៉ែតទៅទឹកធ្លាក់ ជាប្រភេទផ្លូវដី ប៉ុន្តែមិនពិបាកក្នុងការធ្វើដំណើរឡើយ (អាចហុយបន្តិចបើគ្មានភ្លៀង)។

បើនិយាយពីកន្លែងលេងនៅទីនោះមានច្រើនគួរសមដែលមានដូចជា ចម្ការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ និង ទឹកធ្លាក់ចម្ការក្រូចនេះតែម្តង។ កន្លែងទាំងនេះគឺស្ថិតនៅតាមផ្លូវតែមួយ ទឹកធ្លាក់ចម្ការក្រូចនេះ គឺជាកន្លែងសម្រាប់ភ្ញៀវទេសចរទៅលេងទឹកកម្សាន្តបែបពិកនិកជាដើម ហើយនៅទីនោះក៏មានលក់អាហារ និងភេសជ្ជៈដែលមានខ្ចុះជាច្រើនសម្រាប់អង្គុយលេង និងទទួលទានអាហារបានដោយស្រស់ស្រាយជាមួយអំណោយផលធម្មជាតិដ៏ស្ងប់ស្ងាត់ល្អ៕

ប្រភព៖ Planet View

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com