Connect with us

គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ ស្លាប់២៨នាក់

យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន២៨នាក់ និងរបួសធ្ងន់៨៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-៩-១០ ខែតុលា ឆ្នាំ២០១៨។នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែល បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី៨-៩-១០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៥៣លើក បណ្ដាលឲ្យមនុស្សស្លាប់២៨នាក់ របួសធ្ងន់៦៥នាក់ និងរបួសស្រាល២០នាក់។


នៅក្នុងរបាយការណ៍ បានលើកឡើងដែរថា មានការកើនឡើងបន្តិចបន្តួច ពោលគឺចំនួនគ្រោះថ្នាក់បានកើនឡើង១លើក ចំនួនអ្នកស្លាប់បានកើនឡើង២នាក់ អ្នករបួសធ្ងន់កើនឡើង២នាក់ តែរបួសស្រាលបានថយចុះចំនួន៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៥គ្រឿង, រថយន្ដតូច២៨គ្រឿង, រថយន្ដធំ៣គ្រឿង, គោយយន្ដ២គ្រឿង និងអ្នកថ្មើរជើង៨នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងសភាពគ្រោះថ្នាក់ មិនប្រកាន់ស្ដាំ បត់គ្រោះថ្នាក់ និងស្រវឹង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម