Connect with us

ក្រសួងអប់រំ ស្នើឱ្យក្រសួង-ស្ថាប័ន៤ ចូលរួមដំណើរការប្រឡងបាក់ឌុប ក្នុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ ដើម្បីធានានូវគុណភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ក្រសួង-ស្ថាប័ន ចំនួន ៤ ដូចជា ក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងសុខាភិបាល ចូលរួមក្នុងដំណើការប្រឡងនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ដកស្រង់ពីប្រសាសន៍របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា ការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ នឹងមាននិទ្ទេសជាប់ A, B, C, D, E ដូចឆ្នាំមុនៗដែរ។

ក្រសួងនឹងរក្សាគុណភាពនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ជាមួយនឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។

បើយោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បេក្ខជនដែលដាក់ឈ្មោះចូលរួមប្រឡងបាក់ឌុប មានចំនួនសរុប ១២១.២០១ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមាន ចំនួន ៤០.៧៦៥ នាក់ (៣៣,៦៣ភាគរយ) និងថ្នាក់វិទ្យាសាស្ត្រសង្គម ៨០.៤៣៦ នាក់ (៦៦,៣៧ភាគរយ)។ ចំពោះបេក្ខជនចំណេះទូទៅ ១០២.០៣៧ នាក់ (៨៤,១៩ភាគរយ) បេក្ខជនស្វៃរិន ១៣.៩៩១ នាក់ (១១,៥៤ភាគរយ) បេក្ខជនបំពេញវិជ្ជា ៣.២៦០ នាក់ (២,៧ភាគរយ) និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ១.៩១៣ នាក់ (១,៥៨ភាគរយ)។ បេក្ខជនសាធារណៈ ១១៣.១៧៣ នាក់(៩៣,៣៨ភាគរយ) និងបេក្ខជនឯកជន ៨.០២៨នាក់ (៦,៥៧ភាគរយ) ស្រី ៤.១០៤ នាក់៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម