Connect with us

គាំងបេះដូង ឱ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?

ជំងឺស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង ជាឃាត កដែលអាចសម្លា ប់មនុស្សលឿនបំផុត។ ប្រសិនអ្នកជំងឺចុកទ្រូងខ្លាំងភ្លាមៗ មានតែវិធីសង្គ្រោះបឋមប៉ុណ្ណោះដែលអាចជួយបាន មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូង។

ចំពោះសញ្ញាដំបូង នៃអាការៈគាំងបេះដូងវិញ ប្រធានដេប៉ាតឺម៉ង់ ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា យើងចុកណែនដើមទ្រូង នៅពេលធ្វើការតិចតួច ឡើងជណ្តើរ លើករបស់ធ្ងន់។ នៅពេលជំងឺនេះកាន់តែវិវត្តធ្ងន់ធ្ងរ សូម្បីតែអ្នកជំងឺនៅស្ងៀមក៏ចុកដើមទ្រូងដែរ ដែលការចុកនេះមានរយៈពេលយូរ លើសពី ៣០នាទី និងមានអាការៈមួយចំនួនបន្ថែមទៀតដូចជា ហត់ បែកញើសខ្លាំង អស់កម្លាំង ឈឺក្បាល ឬវិលមុខ ក្អួត ដកដង្ហើមមិនប្រក្រតី។
ចំពោះវិធីសង្គ្រោះបឋមអ្នកជំងឺគាំងបេះដូង យើងត្រូវ៖

– ឱ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម
– កុំឱ្យអ្នកជំងឺធ្វើចលនា
– ឱ្យអ្នកជំងឺដកដង្ហើមឱ្យបានគ្រប់គ្រាន់ វែងៗ
– កុំទៅរោមអ្នកជំងឺជិត ធ្វើឱ្យថប់ខ្យល់ អត់មានអុកស៊ីសែនដកដង្ហើម
– ទូរស័ព្ទហៅឡានពេទ្យ តាមលេខ ១១៩។

លោកវេជ្ជបណ្ឌិត សុខ ជួរ បន្ថែមថា បើមានអ្នកមានអាការៈគាំងបេះដូងហើយ កុំអូសបន្លាយពេលវេលា ដោយព្យាយាម ធ្វើតាមវិធីបុរាណដោយការកោសជប់ខ្យល់ ឬទៅបន់ស្រន់ផ្សេងៗ ព្រោះវិធីនេះមិនអាចជួយអ្នកជំងឺបានទេ។ ក្នុងករណីអ្នកជំងឺគាំងបេះដូង ធ្វើទុក្ខធ្ងន់ធ្ងរដល់ថ្នាក់បេះដូងលែងដើរ លោកវេជ្ជបណ្ឌិត ណែនាំឲ្យសង្គ្រោះដោយការធ្វើចលនាបេះដូង ដោយសង្កត់បេះដូង និងសប់ ឬផ្លុំខ្យល់ រង់ចាំគ្រូពេទ្យទៅដល់ ឬមុនមកដល់មន្ទីរពេទ្យ។

ដោយហេតុថា ជំងឺគាំងបេះដូងកើតឡើងដោយមិនបានដឹងមុនទេ ដូចនេះបើពេលយើងនៅម្នាក់ឯងមានឈឺចាប់តឹងណែនក្នុងទ្រូងខ្លាំង ហើយបេះដូងលោតខ្លាំងដោយគ្មាននរណាម្នាក់នៅក្បែរនោះ លោកវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ លី ឬទ្ធីគុណ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានឱ្យណែនាំពីវិធីជួយសង្គ្រោះខ្លួនឯងខាងក្រោម៖

– តាំងស្មារតីឱ្យនឹងន
– កុំស្លន់ស្លោ ស្រវាយកថ្នាំផ្តេសផ្តាសមកលេប
– បញ្ឈប់រាល់ការងារ ឬសកម្មភាពកំពុងធ្វើ
– សម្រាក ឬដេក
– ក្អកយ៉ាងលឿន និងខ្លាំងបំផុត ហើយក្អករៀងរាល់ ២ វិនាទី
– ដកដង្ហើមឱ្យជ្រៅ ស្រូបយកអុកស៊ីសែនចូលទៅក្នុងសួត៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម