Connect with us

គ្រូបង្រៀនដែលបានបំ ពុលសិស្សខ្លួនឯងកាលពីឆ្នាំមុនត្រូវបានតុលាការសម្រេចកាត់ ទោសប្រ ហារជី វិត

ប្រទេសចិន៖ រំឭកទៅកាលពីខែមីនា ឆ្នាំ២០១៩ សិស្សថ្នាក់មតេ្តយ្យចំនួន ២៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសារគ្រូបង្រៀនរបស់ពួកគេបានដាក់ថ្នាំបំពុលក្នុងអាហារដែលក្នុងចំណោមសិស្សដែលមានអាយុចន្លោះពី ៣ ដល់ ៦ ឆ្នាំទាំងនោះមានអាការៈក្អួត និងដួលសន្លប់ក្រោយញ៉ាំអាហារពេលព្រឹករួច។

យ៉ាងណាមិញ មកទល់ខែមករា ឆ្នាំ២០២០នេះ សិស្សម្នាក់ត្រូវបានស្លា ប់ក្រោយសម្រាកព្យាបាលអស់មួយរយៈ ហើយកាលពីពេលថ្មីៗនេះ តុលាការសម្រេចកាត់ ទោសប្រ ហារជី វិតគ្រូបង្រៀនដែលមានឈ្មោះ Wang Yun ពីបទមនុស្សឃា តបានសម្រេច។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី ១ ឡើយដែលអ្នកគ្រូ Wang បានប្រព្រឹត្ត ជាក់ស្តែងអ្នកគ្រូរូបនេះក៏ធ្លាប់បំ ពុលស្វាមីខ្លួនឯងផងដែរ៕

ប្រភព៖ Chinanews

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម