Connect with us

តោះមកដឹងពីឈ្មោះផ្សេងទៀតរបស់ផ្សារនេះ មុនក្លាយជា ផ្សារណាត់ នៃខេត្តបាត់ដំបង

បាត់ដំបង៖ ផ្សារណាត់ ខេត្តបាត់ដំបង ត្រូវបានផ្តួចផ្តើមសាងសង់ ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំង ក្នុងឆ្នាំ១៩៣០ ហើយ កាលដំបូងឡើយ ផ្សារនេះប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់។

យោងតាមគេហទំព័ររបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចាប់ផ្តើមតាំងពីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឆ្នាំ១៩៣០ មកដល់បច្ចុប្បន្ន ផ្សារណាត់ មានឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖

-សម័យអាណានិគមបារាំង ហៅថា ផ្សារក្រណាត់

-សម័យសង្គមរាស្រ្តនិយម ហៅថា ផ្សារធំ

-សម័យសាធារណៈរដ្ឋលន់ណុល ហៅថា ផ្សារស្វាយប៉ោ។ សម័យប៉ុល ពត ទីនេះជាឃ្លាំងដាក់ទំនិញ និងគ្រឿងសង្ហារិម និងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីនេះដែរ ជាឃ្លាំងដាក់អំបិល និងអាហារ។ នៅឆ្នាំ១៩៨៩ រដ្ឋបាល បានរៀបចំជាផ្សារណាត់ សម្រាប់លក់ផលិតផលកសិកម្ម។

-បច្ចុប្បន្ន ហៅថាផ្សារធំបាត់ដំបង ប៉ុន្តែជាទូទៅហៅថាជា ផ្សារណាត់៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម